ព័ត៌មាន

វេទិកាចែករំលែកចំណេះដឹង ស្ដីពី Wearable Technology

នាថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៤ ការិយាល័យអភិវឌ្ឍន៍ និងនវានុវត្តន៍ បានលើកយកប្រធានបទមួយស្ដីអំពី Wearable Technology មកចែករំលែកដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់នៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន។ ការលើកយកប្រធានបទនេះឡើង ក្នុងគោលបំណងដើម្បីឱ្យក្រុមការងារបានយល់ដឹងអំពីសម្ភារបច្ចេកវិទ្យា និងប្រភេទនៃ wearable technology។ បន្ទាប់ពីប្រធានបទនេះបានបញ្ចប់ ក្រុមការងារដែលបានចូលរួម បានជ្រាបកាន់តែច្បាស់ទាក់ទងនឹងប្រភេទនៃ wearable technology គុណសម្បត្តិ និងគុណវិបត្តិនៃ wearable technology។

គួរបញ្ជាក់ផងដែរថា នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានបានរៀបចំវេទិកាចែករំលែកចំណេះដឹងនេះ នៅរៀងរាល់ថ្ងៃសុក្រ ដើម្បីផ្ដល់ចំណេះដឹងថ្មីៗផ្សេងៗ ក៏ដូចជាបង្កើនទំនាក់ទំនងដល់ក្រុមការងារនៅក្នុងនាយកដ្ឋាន។

more_horiz
arrow_upward

ទៅខាងលើ