ព័ត៌មាន

វេទិកាចែករំលែកចំណេះដឹង ស្ដីពី ការប្រើប្រាស់ KeePassX

នារសៀលថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤, ការិយាល័យសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មាន និងគោលនយោបាយ បានលើកយកប្រធានបទមួយស្ដីអំពី ការប្រើប្រាស់ KeePassX មកចែករំលែកដល់ក្រុមការងារទាំងអស់នៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន។ ការលើកយកប្រធានបទនេះឡើង ក្នុងគោលបំណងឱ្យក្រុមការងារអាចយល់ដឹងអំពីការប្រើប្រាស់ KeePassX ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងពាក្យសម្ងាត់។ បន្ទាប់ពីប្រធានបទនេះបានបញ្ចប់ ក្រុមការងារដែលបានចូលរួម បានយល់ដឹងច្បាស់ពីរបៀបប្រើប្រាស់ KeePassX និងសារៈប្រយោជន៍របស់ KeePassX។

គួរបញ្ជាក់ផងដែរថា នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានបានរៀបចំវេទិកាចែករំលែកចំណេះដឹងនេះ នៅរៀងរាល់ថ្ងៃសុក្រ ដើម្បីផ្ដល់ចំណេះដឹងថ្មីៗផ្សេងៗ ក៏ដូចជាបង្កើនទំនាក់ទំនងដល់ក្រុមការងារនៅក្នុងនាយកដ្ឋាន។

more_horiz
arrow_upward

ទៅខាងលើ