ព័ត៌មាន

ដំណឹងជ្រើសរើសបុគ្គលិក

ចាប់តាំងពីចុងឆ្នាំ២០០៤ មក រាជរដ្ឋាភិបាលកម្ពុជាដោយមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាសេនាធិការ បានចាប់អនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាជំហានៗ មានរយៈពេលវែងដែលមានគោលបំណងកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជាឆ្ពោះទៅរកស្តង់ដារអន្តរជាតិ។ ការអនុវត្តកម្មវិធីនេះបានទទួលជោគជ័យជាបន្តបន្ទាប់ ហើយបច្ចុប្បន្នកំពុងបន្តអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣។ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាសេនាធិការរបស់គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានមុខងារ និងភារកិច្ចសម្របសម្រួលការរៀបចំ និងការអនុវត្តការងារ គោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសម្របសម្រួលការរៀបចំ និងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ។ ដោយមានចក្ខុវិស័យច្បាស់លាស់ និងក្នុងនាមជាសេនាធិការប្រកបដោយគុណភាព ស័ក្ដិសិទ្ធិភាព និងប្រសិទ្ធភាព អគ្គលេខាធិការដ្ឋានត្រូវការចាំបាច់នូវមន្ត្រីបម្រើការងារមួយចំនួនដែលមានសមត្ថភាព មានជំនាញ និងមានបទពិសោធន៍សមស្របតាមការងារនីមួយៗ។

ក្នុងន័យនេះ អគ្គលេខាធិការដ្ឋានសូមប្រកាសជ្រើសជ្រើសមន្ត្រីជាប់កិច្ចសន្យាមួយចំនួនដូចខាងក្រោម៖

១.​ មន្ត្រីអភិវឌ្ឍប្រព័ន្ធ និងសរសេរកម្មវិធី (Junior Web Developer/Programmer) – ២ រូប

២. មន្ត្រីជាន់ខ្ពស់អភិវឌ្ឍប្រព័ន្ធ និង សរសេរកម្មវិធី (Senior Web Developer/Programmer) –  ២ រូប

៣. មន្ត្រីគ្រប់គ្រងប្រព័ន្ធកម្មវិធីមេ (Junior Application System Administrator) –  ១ រូប

៤. មន្ត្រីជាន់ខ្ពស់គ្រប់គ្រងប្រព័ន្ធកម្មវិធីមេ (Senior Application System Administrator) –  ១ រូប

៥. មន្ត្រីវិភាគប្រតិបត្តិការសន្តិសុខព័ត៌មាន (Junior Security Operation Analyst) – ២ រូប

៦. មន្ត្រីអភិបាលកិច្ច និងវិស្វកម្មសុវត្ថិភាពបច្ចេកវិទ្យា ( Junior Governance and Security Engineering) – ១ រូប

៧. មន្ត្រីគាំទ្របច្ចេកទេស (Junior Technical Support Engineer) – ៥ រូប

៨. មន្ត្រីជាន់ខ្ពស់សវនកម្មប្រព័ន្ធព័ត៌មាន (Senior Information System Auditor) – ២ រូប

៩. មន្ត្រីត្រួតពិនិត្យគុណភាព (Junior Quality Assurance Analyst) – ១ រូប

១០. មន្ត្រីវិភាគធុរកិច្ច (Junior Business Analyst) – ៣ រូប

១១. មន្ត្រីជំនួយគាំទ្រ (Helpdesk Staff) – ៣ រូប

១២. មន្រ្តីគ្រប់គ្រងការផ្លាស់ប្តូរ (Change Management Staff) – ២ រូប

១៣. មន្ត្រីគ្រប់គ្រងកិច្ចសន្យា (Contract Management Staff) – ១ រូប

១៤. មន្ត្រីជំនួយការគ្រប់គ្រងគម្រោង (Project Management Assistance) – ១ រូប

១៥. មន្ត្រីសម្របសម្រួលគម្រោង (Project Coordinator) – ១ រូប

បេក្ខជន ឬបេក្ខនារី ដែលមានចំណាប់អារម្មណ៍ សូមមកដាក់ពាក្យសុំចូលបម្រើការងារដោយភ្ជាប់មកជាមួយនូវប្រវត្តិរូបសង្ខេប (CV) និង Cover Letter ព្រមទាំងឯកសារពាក់ព័ន្ធតាមរយៈសារអេឡិចត្រូនិច (Email) ឬ នៅអាស័យដ្ឋានខាងក្រោមរាល់ម៉ោងធ្វើការយ៉ាងយូរបំផុតត្រឹមថ្ងៃច័ន្ធ ៩កើត ខែពិសាខ ឆ្នាំខាល ទោស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង ៥ និង ៣០នាទី ល្ងាច ។

ព័ត៌មានបន្ថែម សូមទាក់ទងមកលេខទូរស័ព្ទ ឬតាមអស័យដ្ឋានខាងក្រោម៖

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ផ្លូវលេខ ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

បន្ទប់អគ្គលេខាធិការដ្ឋានកំណែទម្រង់អគារ “គ” ជាន់ទី ៧

ទូរស័ព្ទទាក់ទង៖ 087 247 476 / អ៊ីមែល៖ [email protected] / [email protected]

ចូលទៅកាន់គេហទំព័រ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ៖ http://pfm.gov.kh/index.php/km/job-vacancy-kh

more_horiz
arrow_upward

ទៅខាងលើ