ព័ត៌មាន

វេទិកាចែករំលែកចំណេះដឹង ស្ដីពី កំណត់សម្គាល់ព័ត៌មានពិត និងព័ត៌មានមិនពិត

នាថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២៤ ការិយាល័យហេដ្ឋារចនាសម្ព័ន្ធនិងគមនាគមន៍ បានលើកយកប្រធានបទមួយស្ដីអំពីការកត់សម្គាល់ើព័ត៌មានពិត និងព័ត៌មានមិនពិត មកចែករំលែកដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់នៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន។ ការលើកយកប្រធានបទនេះឡើង ក្នុងគោលបំណងឱ្យក្រុមការងារអាចកត់សម្គាល់ថាតើព័ត៌មានណាមួយជាមួយព័ត៌មានដែលអាចទុកចិត្តបាន និងព័ត៌មានណាមួយជាព័ត៌មានមិនពិត។ បន្ទាប់ពីប្រធានបទនេះបានបញ្ចប់ ក្រុមការងារដែលបានចូលរួម បានយល់ដឹងច្បាស់ទាក់ទងនឹងព័ត៌មានពិត និងមិនពិត ដោយមុននឹងជឿជាក់លើព័ត៌មានណាមួយ ចាំបាច់ត្រូវដឹងពីប្រភពនៃព័ត៌មានឱ្យបានច្បាស់លាស់។

គួរបញ្ជាក់ផងដែរថា នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានបានរៀបចំវេទិកាចែករំលែកចំណេះដឹងនេះ នៅរៀងរាល់ថ្ងៃសុក្រ ដើម្បីផ្ដល់ចំណេះដឹងថ្មីៗផ្សេងៗ ក៏ដូចជាបង្កើនទំនាក់ទំនងដល់ក្រុមការងារនៅក្នុងនាយកដ្ឋាន។

more_horiz
arrow_upward

ទៅខាងលើ