ព័ត៌មាន

វេទិកាចែករំលែកចំណេះដឹង ស្ដីពី 2FA (Two-Factor-Authentication)

នារសៀលថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤, ការិយាល័យហេដ្ឋារចនាសម្ព័ន្ធនិងគមនាគមន៍ បានលើកយកប្រធានបទមួយស្ដីអំពី 2FA មកចែករំលែកដល់ក្រុមការងារទាំងអស់នៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន។ ការលើកយកប្រធានបទនេះឡើង ក្នុងគោលបំណងឱ្យក្រុមការងារអាចយល់ដឹងអំពីសុវត្ថិភាពនៃការប្រើប្រាស់ 2FA និងរបៀបប្រើប្រាស់ 2FA ផងដែរ។ បន្ទាប់ពីប្រធានបទនេះបានបញ្ចប់ ក្រុមការងារដែលបានចូលរួម បានយល់ដឹងច្បាស់ថាអ្វីទៅជា 2FA? តើ 2FA មានសារៈសំខាន់ដូចម្ដេច? នឹងរបៀបប្រើប្រាស់ 2FA។

គួរបញ្ជាក់ផងដែរថា នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានបានរៀបចំវេទិកាចែករំលែកចំណេះដឹងនេះ នៅរៀងរាល់ថ្ងៃសុក្រ ដើម្បីផ្ដល់ចំណេះដឹងថ្មីៗផ្សេងៗ ក៏ដូចជាបង្កើនទំនាក់ទំនងដល់ក្រុមការងារនៅក្នុងនាយកដ្ឋាន។

more_horiz
arrow_upward

ទៅខាងលើ