ព័ត៌មាន

វេទិកាចែករំលែកចំណេះដឹង ស្ដីពី ការប្រើប្រាស់ Cloud Drive (Google Drive)

នារសៀលថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២៤ ការិយាល័យហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា និងគមនាគមន៍ បានលើកយកប្រធានបទមួយស្ដីអំពី ការប្រើប្រាស់ Cloud Drive មកចែករំលែកដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់នៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន។ ការលើកយកប្រធានបទនេះឡើង ក្នុងគោលបំណងចែករំលែកដល់ក្រុមការងារបានយល់ដឹងពីការរក្សាទុកឯកសារក្នុង Google Drive ។ បន្ទាប់ពីការចែករំលែកនេះបានបញ្ចប់, អ្នកចូលរួមបានយល់ដឹងពីរបៀបរក្សាទុកឯកសារក្នុង​google drive ដើម្បីអាចកាត់បន្ថយទំហំក្នុងកុំព្យូទ័រ។

គួរបញ្ជាក់ផងដែរថា នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានបានរៀបចំវេទិកាចែករំលែកចំណេះដឹងនេះ នៅរៀងរាល់ថ្ងៃសុក្រ ដើម្បីផ្ដល់ចំណេះដឹងថ្មីៗផ្សេងៗ ក៏ដូចជាបង្កើនទំនាក់ទំនងដល់ក្រុមការងារនៅក្នុងនាយកដ្ឋាន។

more_horiz
arrow_upward

ទៅខាងលើ