ព័ត៌មាន

វេទិកាចែករំលែកចំណេះដឹង ស្ដីពី តុល្យភាពការងារ-ជីវិត (Work-life Balance)

នារសៀលថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២៤ ការិយាល័យសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ បានលើកយកប្រធានបទមួយស្ដីអំពីតុល្យភាពការងារ-ជីវិត (work-life balance) មកចែករំលែកដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់នៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន។ ការលើកយកប្រធានបទនេះឡើង ក្នុងគោលបំណងដើម្បីឱ្យក្រុមការងារអាចស្វែងយល់អំពីតុល្យភាពការងារនិងជីវិត និងសារៈសំខាន់នៃតុល្យភាពការងារនិងជីវិត។ វេទិកាចែករំលែកចំណេះដឹងសប្ដាហ៍នេះមានការចូលរួមយ៉ាងសកម្មពីសំណាក់អ្នកចូលរួមតាមរយៈការពិភាក្សា និងសួរសំណួរ។ បន្ទាប់ពីវេទិកាចែករំលែកចំណេះដឹងបានបញ្ចប់ អ្នកចូលរួមមានការពេញចិត្តចំពោះប្រធានបទមួយនេះ និងទទួលបានចំណេះដឹងថ្មីបន្ថែមដូចជាវិធីសាស្រ្តក្នុងការធ្វើឱ្យមានតុល្យភាពការងារនិងជីវិត។

គួរបញ្ជាក់ផងដែរថា នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានបានរៀបចំវេទិកាចែករំលែកចំណេះដឹងនេះ នៅរៀងរាល់ថ្ងៃសុក្រ ដើម្បីផ្ដល់ចំណេះដឹងថ្មីៗផ្សេងៗ ក៏ដូចជាបង្កើនទំនាក់ទំនងដល់ក្រុមការងារនៅក្នុងនាយកដ្ឋាន។

more_horiz
arrow_upward

ទៅខាងលើ